ជីវិតដែលពោរពេញទៅដោយការប្រកួតប្រជែង និងការកែសម្រួលរូបថតជាមួយនឹងកម្មវិធីកុំព្យូទ័រ

chentraSpeaker: ទែន ចិត្ត្រា
Topic: ជីវិតដែលពោរពេញទៅដោយការប្រកួតប្រជែង និងការកែសម្រួលរូបថតជាមួយនឹងកម្មវិធីកុំព្យូទ័រ
Summary:

១.ជីវិតដែលពោរពេញទៅដោយការប្រកួតប្រជែង :

យុវជនជាវ័យដែលងាយស្រូបយក និង ជះឥទ្ធិពលទៅមជ្ឈដ្ឋានជុំវិញខ្លួន ហើយក៍ជាវ័យដែលមានថាមពល មហិមាដែរ។ ដើម្បីអោយយុវជនអាចប្រើប្រាស់នូវសក្ដានុពលរបស់ពួកគេប្រកបដោយប្រសិទ្ធភាព គឺទាមទារ អោយពួកគេរស់នៅដោយផ្ដើមចេញពីទឹកចិត្តក្នុងការប្រកួតប្រជែងដោយគុណធ៌ម បញ្ញា និង ស្មារតី ដែលនឹង នាំ ញ៉ាំងអោយពួកគេខ្នះខ្នែងស្វែងរក និង បង្កើតឱកាសដោយខ្លួនឯង។ ជីវិតដែលពោពេញទៅដោយការ ប្រកួត ប្រជែងនឹងជម្រុញអោយថាមពល និងការប្ដេជ្ញាចិត្តរបស់យុវជនកាន់តែ មានអានុភាព សំរេចសេចក្ដី បំនងដែលអាច នឹងហួសពីការរំពឹងទុក។
– ជម្រុះនូវភាពភ័យខ្លាច និង ខ្មាស់អៀនក្នុងការទំនាកទំនង
– បង្កើនឱកាសនៃការទទួលបាននូវព័តមាន
– ចូលរួមដើម្បីពង្រីកចំនេះដឹង
– អោយ ដើម្បីទទួល
– មោទនភាពចំពោះសមិទ្ថផលដោយគុណធ៌ម និង យុត្តិធ៌ម។

២.ការកែសម្រួលរូបថតជាមួយនឹងកម្មវិធីកុំព្យូទ័រ :

អ្នកថតរូប ក៍ជាសិល្បះករមួយរូបដែលផលិតនូវរូភាព ដែលទាមទារអោយមានការឆ្នៃប្រឌិតខ្ពស់ឈានទៅ ដល់ភាពឥតខ្ចោះ និង តម្លៃ។ រូបថតនឹងស្ដែងចេញនូវការបង្ហាញពី ព្រឹត្តិការណ៍ អារម្មណ៍ វប្បធ៌ម និង ជីវិត ដែលត្រឹមតែការថតមួយមុខគឺមិនគ្រប់គ្រាន់នោះទេ។ ការកែសម្រួលរូបថតជាមួយនឹងកម្មវិធីកុំព្យូទ័រ នឹងជួយ អោយរូបថតដែលយើងថតបានកាន់តែមានសោភ័ណភាព និង អត្ថន័យថែមទៀត។
– ស្វែងយល់ពីកម្មវិធី Adobe Lightroom
– ស្វែងយល់ពីកម្មវិធី Portrait Professional Studio
– ក្រុមនៃព៌ណ និង ការប្រើប្រាស់ព៌ណ
– មូលដ្ឋាននៃប្លងរូបភាព។

About Speaker : ខ្ញុំបាទឈ្មោះ ទែន ចិត្ត្រា អាយុ ២២ឆ្នាំ ជានិស្សិតទើបបញ្ចប់កាសិក្សាបរិញ្ញាប័ត្រផ្នែក សង្គវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បច្ចុប្បន្នជាអ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃក្រុមជំនុំជីវិតថ្មី, ជាគ្រូភាសាអង់គ្លេសក្រៅម៉ោង, ជាក្រុមការងារវិទ្យុក្នុងកម្មវិធីឡូយ៩ និង កំពុងចាប់ផ្ដើមអាជីវកម្មផ្នែកConstruction។ ខ្ញុំធ្លាប់ជាប់ជាបេក្ខជនកិត្តិយសក្នុងកម្មវិធី “អ្នកជាបុរសពិត” ដែលមានការសហការ និង ជំនួយពី USAID ឆ្នាំ២០១០, ជាជ័យលាភីចំនាត់ថ្នាក់លេខ៣ ការប្រកួតរូបថតក្នុងកម្មវិធី ”Cambodia Canon Photography Club” រៀបចំដោយក្រុមហ៊ុន i-Qlick ឆ្នាំ២០១៣។