វិគីភីឌាភាសាខ្មែរ និងចលនាចំណេះដឹងសេរីនៅកម្ពុជា

Vantharith OUMpeaker: អ៊ុំ វ័ណថារិទ្ធ
Topic: វិគីភីឌាភាសាខ្មែរ និងចលនាចំណេះដឹងសេរីនៅកម្ពុជា
Summary:

មកដល់បច្ចុប្បន្ននេះ វិគីភីឌាភាសាខ្មែរ មានអាយុប្រហែល៨ឆ្នាំហើយ។ សហគមន៍យើងសម្រេចបានការងារមួយចំនួន ក្នុងនេាះរួមមាន អត្ថបទជាង ៣៨០០ ត្រូវបានសរសេរជាភាសាខ្មែរ ដោយមានការចូលរួមពីអ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងប្រព័ន្ធជាង ១០០០០នាក់។
ទោះបីជាយ៉ាងណា យើងបានជួបប្រទះផលពិបាកមួយចំនួន ដូចជាការចូលរួមពីយុវជនខ្មែរយើងនៅមានកម្រិតនៅឡើយ។
ដូច្នេះ ក្នុងបទបង្ហាញនេះ ខ្ញំុនឹងលើកយកប្រវត្តិសង្ខេបនៃសហគមន័វិគីភីឌាភាសាខ្មែរយើង សមិទ្ធិផលដែលយើងសម្រេចបាន ឧបសគ្គនានាដែលយើងជួបប្រទះ និងផែនការអនាគតដែលយើងនឹងបន្ត ជាពិសេស ការស្វែងរកអ្នកស្ម័គ្រចិត្ត ជាសមាជិកសកម្មដើម្បីជំរុញឲ្យមានការរីកចំរើនឡើងបន្ថែមទៀត។

About Speaker:ខ្ញុំបាទឈ្មោះ អ៊ុំ វ័ណថារិទ្ធ (OUM, Vantharith) សព្វថ្ងៃជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយអភិវឌ្ឍន៍ នៃសាលា KDI School of Public Policy and Management នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បួង។ ខ្ញុំបានចូលរួមក្នុងសហគមន៍វិគីភីឌាភាសាខ្មែរតាំងពីដើមដំបូងទី ដោយខ្ញុំមានការយល់ឃើញនិងជឿជាក់លើទស្សនៈវិស័យរបស់មូលនិធិវិគីមេឌា (Wikimedia Foundation) ដែលមានខ្លឹមសារថា៖

ស្រមៃមើលពិភពលោកមួយដែលមនុស្សគ្រប់ៗរូបអាចចែករំលែកដោយសេរីនូវចំណេះដឹងទាំងអស់។ នេះហើយគឺជាការប្ដេជ្ញាចិត្តរបស់យើង។
Imagine a world in which every single human being can freely share in the sum of all knowledge. That’s our commitment.

ខ្ញុំជឿជាក់ថា វិគីភីឌាភាសាខ្មែរអាចរួមចំណែកក្នុងការអភិវឌ្ឃប្រទេសកម្ពុជាយើង តាមរយៈការចែករំលែកចំណេះដឹងជាភាសាជាតិរបស់យើង។