ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង

ទួន សាម៉នSpeaker: ទួន សាម៉ន
Topic: ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង
Summary:

សំឡេង​គឺ​ជា​មធ្យោបាយ​​ទំនាក់ទំនង​ជា​សកល និង​ទូលំទូលាយ​បំផុត ព្រម​ទាំង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បង្រីក​ការ​ចូល​ដល់ ឥទ្ធិពល​​នៃ​បច្ចេកវិទ្យា​ផ្នែក​សុខភាព និង​មនុស្ស​ធម៌។ Verboice គឺ​ជា​កម្មវិធី​ឥត​គិត​ថ្លៃ និង​កូដ​ចំហ ដែល​ធ្វើ​ឲ្យ​ងាយស្រួល​សម្រាប់​អ្នក​រាល់​គ្នា​ក្នុង​ការ​បង្កើត និង​ដំណើរការ​គម្រោង​ដែល​មាន​ទំនាក់ទំនង​គ្នា​តាមរយៈ​សំឡេង ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ស្ដាប់ និង​​ថត​សារ​ជា​ភាសា​ផ្ទាល់​​ខ្លួន​របស់​ពួក​គេ និង​គ្រាមភាសា ឬ​ឆ្លើយ​​សំណួរ​ដោយ​ប្រើ​ប៊ូតុង​ទូរស័ព្ទ ដែល​បាន​ថត​ទុក​ជា​មុន ដោយ​គ្រាន់តែ​ធ្វើ​ការ​ហៅ​ចេញ​តាម​ទូរស័ព្ទ​ជា​ធម្មតា និង​ជ្រើស​រើស​ព័ត៌មាន​ដែល​ចង់​ស្ដាប់។ គម្រោង Verboice អាច​ចាប់ផ្ដើម​ពី​គម្រោង​តូច​ដល់​គម្រោង​ធំ ដែល​គម្រោង​នេះ​អាច​លើក​កម្ពស់​ជីវភាព​រស់​នៅ​​ក្នុង​សហគមន៍ ដែល​ពីមុន​មាន​ឧបសគ្គ​ផ្នែក​បច្ចេកវិទ្យា រួម​ទាំង​ការ​អាន និង​ការ​សរសេរ។

About Speaker : Tuon Samorn គឺ​ជា​គ្រូ​បង្គោល​ជាន់​ខ្ពស់​មួយ​រូប​សម្រាប់​កម្មវិធី Spice ជា​មួយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។ គាត់​ធ្លាប់​បាន​ធ្វើ​ជា​អ្នក​បណ្ដុះបណ្ដាល ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ចាប់​តាំង​ពី​ឆ្នាំ 2004 មក។