Event Guide

ការណែនាំមួយចំនួនសម្រាប់អ្នកចូលរួម កម្មវិធីបាខែម

+ សូមចុះឈ្មោះជាមុននៅក្នុងវិបសាយ ៖ http://kc.barcampcambodia.org/ ដោយចុចលើ ប៊ូតុង Register ។ សូមបញ្ចូលឈ្មោះ អ៊ីមែលទំនាក់ទំនង ទំហំអាវ វិបសាយផ្ទាល់ខ្លួន និងប្រធានបទដែលអ្នក ចង់បង្ហាញ និងចែករំលែក ឬប្រធានបទ ដែលអ្នកចង់ដឹង ។ គោលបំណងនៃ ការចុះឈ្មោះនេះ គឺដើម្បី អាចឲ្យ អ្នករៀបចំ កម្មវិធីរបស់យើងបានដឹងថា នឹងមានមនុស្ស ប៉ុន្មាននាក់មកចូលរួម ពួកគាត់ពាក់អាវទំហំណាខ្លះ ដែលធ្វើឲ្យយើងខ្ញុំជាអ្នករៀបចំ ងាយស្រួលរៀបចំទុកជាមុន ។

+ មានឆន្ទៈក្នុងការចូលរួមដោយនាំមកនូវគំនិតសម្រាប់វគ្គធ្វើបទបង្ហាញ។ អ្នកមិនចាំបាច់ត្រូវតែ ជាអ្នកជំនាញលើ ប្រធានបទ របស់អ្នកនោះទេ។ប្រសិនបើអ្នកមិនច្បាស់ អ្នកដទៃ ដែលចូលរួម អាចជួយ អ្នកបាន។ នេះគឺជា វិធីសាស្ត្រល្អមួយក្នុងការចូលរួម ដោយសារ វាមានការចូលរួមចំណេះដឹង ពីគ្រប់គ្នា ជាជាងមកតែពីអ្នកបង្ហាញ ឬវាគ្មិន។

+ សូមអញ្ជើញមកចូលរួមកម្មវិធីនេះឲ្យទាន់ម៉ោង (ម៉ោង ៨ ព្រឹកជាកំហិត) ព្រោះអ្នកអាចបាត់បង់ឱកាស ទទួលបានអាវយឺតបាខែម និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតពីកម្មវិធី BarCamp ក៏ដូចជាក្រុមហ៊ុននានា ។

+ កុំភ្លេចយក Laptop, Tablet ឬ Smart Phone មកជាមួយផង (ប៉ុន្តែមិនជាការចាំបាច់ខ្លាំងទេ) … វាចាំបាច់ប្រសិនបើអ្នកមានកម្មវិធីឬប្រធានបទត្រូវធ្វើបទបង្ហាញ ឬអ្នកចង់ប្រើអ៊ីនធឺណិត និងស្វែងរកព័ត៌មានបន្ថែមពីអ្វីដែលអ្នកបានរៀនក្នុងអំឡុងពេលនោះ ពីព្រោះថានឹងមានការផ្ដល់អ៊ីនធឺណិតតាមបែប WiFi ដោយឥតគិតថ្លៃរយៈពេលពីរថ្ងៃ ពីក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត។

+ បើអាចសូមយក ព្រី សម្រាប់ដោតភ្លើងមកជាមួយផង សម្រាប់ចែករំលែកជាមួយមិត្តភ័ក្ដិ របស់អ្នក ឬអ្នកចូលរួម ដទៃទៀត (យើងខ្ញុំគ្មានព្រីភ្លើងគ្រប់គ្រាន់សម្រាប់គ្រប់គ្នាទេ យើងមានតែ រន្ធដោតភ្លើងដែលនៅតាម សសរ ឬជញ្ជាំង ក្នុងកន្លែងកម្មវិធីតែប៉ុណ្ណោះ)។

+ សូមជជែកលេងជាមួយអ្នកដែលយើងយល់ថាអាចផ្ដល់ការណែនាំ ឬគំនិតល្អៗ ក្នុងម៉ោងទំនេរ ទាំងអ្នកក្នុងស្រុក និងអ្នកអញ្ជើញមកពីក្រៅប្រទេស។ មានអ្នកចូលរួមដែលអញ្ជើញមកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ អេស្ប៉ាញ អាល្លឺម៉ង់ អាមេរិក…សូមសាកសួរ និងជជែកកម្សាន្តជាមួយពួកគេ ពីការរីកចម្រើន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬគំនិតអាជីវកម្មថ្មីៗ ឬការសិក្សានៅបរទេស ការធ្វើដំណើរកម្សាន្ត ជាដើម។ល។

+ ពេលមកដល់អ្នកត្រូវទៅកន្លែងចុះឈ្មោះដើម្បីចុះឈ្មោះ និង ទទួលបានអាវយឺតបាខែមដ៏ស្រស់ស្អាត (ចំណាំ លោកអ្នកអាចទទួលបានអាវយឺតដោយឥតគិតថ្លៃ លុះត្រាតែអ្នកបានចុះឈ្មោះ នៅលើវិបសាយ ដែលមានក្នុងបញ្ជី Who’s Coming) ដោយសារអាវរបស់កម្មវិធីមានចំនួនកំណត់ អ្នកដែលមានឈ្មោះក្នុងបញ្ជី Who’s coming list ដែលមកមុននិងទទួលបានមុន។  បន្ទាប់ពីទទួលបានអាវយឺតហើយសូមពាក់វា (បើអាច) កំឡុងពេលនេះលោកអ្នកអាចអញ្ជើញទៅកាន់កន្លែងបើកកម្មវិធី ឬអាចដើរទស្សនាការដាក់តាំងបង្ហាញសេវាកម្ម ផលិតផល របស់ក្រុមហ៊ុននានា ។

+ សូមស្ដាប់ការប្រកាស និងការណែនាំផ្សេងៗរបស់ពិធីករ ពិធីការិនី អំពីកម្មវិធីនានាដែលមានក្នុងព្រឹត្តិការណ៍នេះ ។ ការបើកកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩ ព្រឹកជាកំហិត ដោយមានការអញ្ជើញចូលរួមចំណាប់អារម្មណ៍អំពីកម្មវិធីពីសំណាក់វាគ្មិនមកពីក្រុមហ៊ុននានា និងការប្រកាសបើកកម្មវិធីពីសំណាក់ តំណាងសាកលវិទ្យាល័យ ។

+ សម្រាប់លោកអ្នកដែលមានប្រធានបទសម្រាប់ចែករំលែក សូមត្រៀមប្រធានបទរបស់លោកអ្នកជាមុន ដើម្បីបិទប្រកាសនៅលើក្ដារខៀន ។ (មុនបិទប្រកាសសូមស្ដាប់ការណែនាំរបស់អ្នករៀបចំកម្មវិធី) ។ ក្រដាសសម្រាប់សរសេរ ប្រធានបទនឹងមានចែកជូនដោយអ្នកស្ម័គ្រចិត្តរបស់កម្មវិធីបាខែម ។

+ សម្រាប់លោកអ្នកដែលមិនមានប្រធានបទសម្រាប់ចែករំលែក តែមានបំណងមកចូលរួមស្ដាប់ សូមមើលក្ដារខៀននៅពេលគេបិទប្រធានបទ ប្រសិនបើលោកអ្នកពេញចិត្តប្រធានបទណាមួយសូមមើលលេខបន្ទប់ មើលភាសា (ថាតើពេលធ្វើបទបង្ហាញគេនិយាយភាសាខ្មែរ ឬអង់គ្លេស) រួចរួសរាន់ចូលទៅកាន់បន្ទប់នោះដើម្បីចូលរួមស្ដាប់ការចែករំលែកចំណេះដឹងនេះ ។ ពេលអ្នកចូលរួមស្ដាប់ ប្រសិនបើមិនពេញចិត្ត លោកអ្នកអាចត្រលប់មកកាន់ក្ដារខៀនប្រធានបទដើម្បីមើលប្រធានបទផ្សេងៗទៀតថាតើនៅបន្ទប់ណា រួចអញ្ជើញទៅបន្ទប់នោះ ។ ពេលចូលរួមស្ដាប់ សូមបញ្ចេញមតិយោបល់ ឬធ្វើការសាកសួរសំណួរផ្សេងៗដែលទាក់ទងជាមួយប្រធានបទដែលអ្នកកំពុងស្ដាប់ ។

+ លោកអ្នកមានម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ១ រសៀល។ សូមប្រើប្រាស់ម៉ោងពិសាអាហារថ្ងៃត្រង់នេះ សម្រាប់សំណេះសំណាលលេងជាមួយមិត្តភ័ក្ដិ ឬអញ្ជើញអ្នកមកពីក្រៅទៅពិសាអាហារនៅក្បែរៗសាលា ។

+ នៅរសៀលម៉ោង១ ដល់ម៉ោង ២ ទាំង ២ ថ្ងៃ មានកម្មវិធីលេងកម្សាន្តបានរង្វាន់ និងការសម្ដែងផ្សេងៗ សូមចូលរួម ដើម្បីសម្ដែង និងលេងកម្សាន្តជាមួយក្រុមការងារក៏ដូចជាអ្នកចូលរួមដទៃទៀត ។

+ នៅពេលចប់កម្មវិធី ប្រសិនបើអាចសូមមេត្តានៅជួយពួកយើងខ្ញុំ ដូចជាជួយប្រមូលសំរាមដាក់ក្នុងធុង និងជួយដកផ្លាកផ្សេងៗចេញពីជញ្ជាំង។ សូមថ្លែងអំណរគុណទុកជាមុន ។

What do you have to do?

  1. Attend this event.
  2. Tell us really early that you are coming. And mean what you say by register at: http://kc.barcampcambodia.org/register
  3. Bring a laptop, tablet or your smart phone device. As this is a event for collaboration, there might be live demos, and things you can try out right on the venue. Or you might need to look up something new you just heard about, quickly from Google. So, a laptop or smart phone would help.
  4. Show up right on time. You may check out the event agenda.
  5. Be ready to participate. Come with an idea for a session you can lead. You don’t have to be an expert at your topic; as long as it’s not too specific, there’ll probably be someone else present who can help you out. You can also contribute to the conversation during a session. This is a great way to participate, since it spreads knowledge from everyone, instead of just the leader.